[​២៦១​]​ ​ភិក្ខុ​ទុក​អតិរេកចីវរ​ឱ្យ​កន្លង​ហួស១០ថ្ងៃ​ទៅ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
 [​២៦២​]​ ​ភិក្ខុ​នៅ​ប្រាសចាក​ត្រៃចីវរ​ ​អស់​មួយ​រាត្រី​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​ ​
 [​២៦៣​]​ ​ភិក្ខុ​ទទួល​អកាល​ចីវរ​ ​ហើយ​ទុក​ឱ្យ​កន្លង​ហួស​មួយ​ខែ​ទៅ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
 ​[​២៦៤​]​ ​ភិក្ខុ​ប្រើ​ភិក្ខុនី​ ​ដែល​មិនមែន​ជា​ញាតិ​ ​ឱ្យ​លាង​ចីវរ​ចាស់​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ប្រើ​ឱ្យ​លាង​ ​លុះ​ឱ្យ​លាង​រួចហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​ ​
 [​២៦៥​]​ ​ភិក្ខុ​ទទួល​ចីវរ​អំពី​ដៃ​ភិក្ខុនី​ ​ដែល​មិនមែន​ជា​ញាតិ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ទទួល​ ​លុះ​ទទួល​បាន​មក​ហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
 ​[​២៦៦​]​ ​ភិក្ខុ​ ​សូម​ចីវរ​នឹង​គហបតី​ក្ដី​ ​គហបតានី​ក្ដី​ ​ដែល​មិនមែន​ជា​ញាតិ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ភិក្ខុ​កំពុង​សូម​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​សូម​ ​លុះ​សូម​បាន​មក​ហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ១៣៣ | បន្ទាប់