[​៣១៦​]​ ​ភិក្ខុ​ដេរ​ចីវរ​ឱ្យ​ភិក្ខុនី​ដែល​មិនមែន​ជា​ញាតិ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ដេរ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​គ្រប់​ៗ​ថ្នេរ​ ​(​ដែល​ដេរ​)​។​
 [​៣១៧​]​ ​ភិក្ខុ​បបួល​ភិក្ខុនី​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​មួយ​ជាមួយគ្នា​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ដើរទៅ​ ​លុះ​ដើរទៅ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៣១៨​]​ ​ភិក្ខុ​បបួល​ភិក្ខុនី​ឡើងជិះ​ទូក​មួយ​ជាមួយគ្នា​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ឡើងជិះ​ ​លុះ​ឡើងជិះ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៣១៩​]​ ​ភិក្ខុ​ដឹង​ហើយ​ ​ឆាន់​បិណ្ឌបាត​ដែល​ភិក្ខុនី​ចាត់ចែង​ ​ត្រូវ​អាបត្ដិ២គឺ​ ​ភិក្ខុ​ទទួល​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​គ្រប់​ ​ៗ​ ​វារៈ​ដែល​លេប​ចូល​ទៅ​។​
 [​៣២០​]​ ​ភិក្ខុ​មួយ​រូប​ ​សម្រេចការ​អង្គុយ​ក្នុង​ទី​កំបាំង​ជាមួយនឹង​ភិក្ខុនី​តែមួយ​រូប​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​អង្គុយ​ ​លុះ​អង្គុយ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​

​ចប់​ ​ឱវាទ​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ១៤៥ | បន្ទាប់