[​៣២១​]​ ​ភិក្ខុ​ឆាន់​បិណ្ឌបាត​ក្នុង​ផ្ទះសម្នាក់​ ​ឬ​រោង​ឆាន់​ ​ឱ្យ​លើសអំពី​ម្ដង​ទៅ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ភិក្ខុ​ទទួល​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​គ្រប់​ ​ៗ​ ​វារៈ​ ​ដែល​លេប​ចូល​ទៅ​។​
 ​[​៣២២​]​ ​ភិក្ខុ​ឆាន់​គណ​ភោជន​ ​ត្រូវ​អាបត្ដិ២គឺ​ ​ភិក្ខុ​ទទួល​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយៈ​គ្រប់​ៗ​ ​វារៈ​ដែល​លេប​ចូល​ទៅ​។​ ​
 [​៣២៣​]​ ​ភិក្ខុ​ឆាន់​បរម្បរ​ភោជន​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ភិក្ខុ​ទទួល​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយៈ​គ្រប់​ៗ​ ​វារៈ​ដែល​លេប​ចូល​ទៅ​។​ ​
 [​៣២៤​]​ ​ភិក្ខុ​ទទួល​នំ​បាន​ត្រឹម​ ​២.៣​ ​បាត្រ​ ​កាលបើ​ទទួល​ឱ្យ​លើស​ពីនោះ​ទៅ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ទទួល​ ​លុះ​ទទួល​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៣២៥​]​ ​ភិក្ខុ​ឆាន់​រួចហើយ​ ​ហាម​ភ​ត្ដ​ហើយ​ ​បែរ​ទៅ​ឆាន់​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ ​ដែល​ជា​អន​តិ​រិត្ដៈ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ភិក្ខុ​ទទួល​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់