[​៣៩៣​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ដើរ​ងាកមើល​ពីសពាស​ ​ទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​
 ​[​៣៩៤​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​អង្គុយ​ងាកមើល​ពីសពាស​ ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​
 [​៣៩៥​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សើយ​ចីវរ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ ​ទុក្កដ​។​ ​
 [​៣៩៦​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សើយ​ចីវរ​អង្គុយ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ ​ទុក្កដ​។​ ​

​ចប់​ ​វគ្គទី១​។​


 [​៣៩៧​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ដោយ​សំណើច​ខ្លាំង​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​
 [​៣៩៨​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​អង្គុយ​ក្នុង​ចន្លោះផ្ទះ​ដោយ​សំណើច​ខ្លាំង​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​ ​
 [​៣៩៩​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ធ្វើ​សំឡេង​ហ៊ោ​ ​សំឡេង​ខ្លាំង​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​
ថយ | ទំព័រទី ១៦៤ | បន្ទាប់