[​៤០០​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ធ្វើ​សំឡេង​ហ៊ោ​ ​សំឡេង​ខ្លាំង​ ​អង្គុយ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​
 ​[​៤០១​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ដើរ​គ្រលែង​កាយ​ទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ ​ទុក្កដ​។​ ​
 [​៤០២​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​អង្គុយ​គ្រលែង​កាយ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ ​ទុក្កដ​។​
 [​៤០៣​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ដើរ​គ្រវាសដៃ​ទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ ​ទុក្កដ​។​
 [​៤០៤​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​អង្គុយ​ឆ្កាដៃ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​ ​
 [​៤០៥​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ដើរ​ធ្វើ​ក្បាល​ងេកងោក​ទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ​ ​១គឺ​ ​ទុក្កដ​។​
 ​[​៤០៦​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​អង្គុយ​ធ្វើ​ក្បាល​ងេកងោក​ ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ​ ​១គឺ​ ​ទុក្កដ​។​ ​

​ចប់​ ​វគ្គទី២​។​

ថយ | ទំព័រទី ១៦៥ | បន្ទាប់