បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​វាចា​និង​ចិត្ដ​។​
 [​៤៨៥​]​ ​សង្ឃាទិសេស​សិក្ខាបទ​ ​ដែល​ទ្រង់​បញ្ញ​ត្ដ​ ​ព្រោះ​បច្ច័យ​ ​គឺ​ភិក្ខុ​អ្នក​ទ្រុស្ដ​ត្រកូល​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ជាគម្រប់​បីដង​ ​ក៏​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​អស្ស​ជិ​ភិក្ខុ​និង​បុន​ព្វ​សុក​ភិក្ខុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​អស្ស​ជិ​ភិក្ខុ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​សង្ឃ​បាន​ធ្វើ​បព្វាជនីយ​កម្ម​ហើយ​ ​ត្រឡប់ជា​ ​បន្ទោស​សង្ឃ​ថា​ ​សង្ឃ​លុះ​ក្នុង​ឆន្ទាគតិ​ ​លុះ​ក្នុង​ទោសាគតិ​ ​លុះ​ក្នុង​មោហាគតិ​ ​លុះ​ក្នុង​ភយាគតិ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​វាចា​និង​ចិត្ដ​។​ ​បេ​។​
 [​៤៨៦​]​ ​អាបត្ដិ​ទុក្កដ​ណា​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ដ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ ​(​នូវ​កាលដែល​គួរ​នឹង​បញ្ញ​ត្ដ​សិក្ខាបទ​)​ ​ទ្រង់​ឃើញ​ ​(​នូវ​អំណាច​នៃ​ប្រយោជន៍​ទាំង១០​)​ ​ទ្រង់​បញ្ញ​ត្ដ​ ​ព្រោះ​បច្ច័យ​គឺ​ការ​អាស្រ័យ​នូវ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ទឹកមាត់​ក្ដី​ ​ក្នុងទឹក​
ថយ | ទំព័រទី ១៩៣ | បន្ទាប់