អាបត្ដិ​ទុក្កដ​នោះ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​បាន​បន្ទោឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​ទឹកមាត់​ខ្លះ​ ​ក្នុងទឹក​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​១​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​ ​អំពី​វាចា​ឡើយ​។​ ​

​ចប់​ ​ក​ត្ថ​ប្ប​ញ្ញ​ត្ដិ​វារៈ​ ​ជាបឋម​។​


 [​៤៨៧​]​ ​ភិក្ខុ​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​បច្ច័យ​គឺ​ការ​សេព​មេថុនធម្ម​។​ ​ភិក្ខុ​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ៤​ ​ព្រោះ​បច្ច័យ​គឺ​ការ​សេព​មេថុនធម្ម​ ​គឺ​ ​ភិក្ខុ​សេព​មេថុនធម្ម​ ​នឹង​សរីរៈ​សព​ដែល​សត្វ​មិនទាន់​ទំពាស៊ី​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​ភិក្ខុ​សេព​មេថុនធម្ម​ ​នឹង​សរីរៈ​សព​ដែល​សត្វ​ទំពាស៊ី​ដោយ​ច្រើន​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ភិក្ខុ​បញ្ចូល​អង្គជាត​ ​(​ខ្លួន​)​ ​ទៅ​ក្នុង​មុខទ្វារ​ ​ដែល​បើក​ហា​ ​តែ​មិន​ឱ្យ​ប៉ះពាល់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ព្រោះ​អង្គជាត​ដែល​ធ្វើ​ដោយ​ជ័រឈើ​ ​ឬ​កាក​លាក់​ ​ភិក្ខុ​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​ទាំង៤នេះ​ ​ព្រោះ​បច្ច័យ​គឺ​ការ​សេព​មេថុនធម្ម​។​
ថយ | ទំព័រទី ១៩៤ | បន្ទាប់