[​៤៩២​]​ ​ភិក្ខុ​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ៥​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​ដល់​នូវ​កាយ​សំសគ្គៈ​ ​គឺ​ភិក្ខុនី​មានតម្រេក​ ​ហើយ​ត្រេកអរ​នឹង​ការ​ចាប់​ពាល់​ ​(​នូវ​សរីរប្រទេស​)​ ​ខាងក្រោម​ដងកាំបិត​ចុះ​មក​ ​ខាងលើ​មណ្ឌល​នៃ​ជង្គង់​ឡើង​ទៅ​នៃ​បុរស​បុគ្គល​ ​ដែល​មានតម្រេក​ដូចគ្នា​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​ភិក្ខុ​ប៉ះពាល់​កាយ​ស្រី​ ​ដោយ​កាយ​របស់​ខ្លួន​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​ ​ភិក្ខុ​ប៉ះ​ ​ពាល់​នូវ​វត្ថុ​ដែល​ជាប់​ដោយ​កាយ​ស្រី​ ​ដោយ​កាយ​របស់​ខ្លួន​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ភិក្ខុ​ប៉ះពាល់​នូវ​វត្ថុ​ដែល​ជាប់នឹង​កាយ​ស្រី​ ​ដោយ​វត្ថុ​ដែល​ជាប់​ ​នឹង​កាយ​របស់​ខ្លួន​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ព្រោះ​ជន្លួញ​ ​គឺ​ម្រាមដៃ​ ​ភិក្ខុ​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​ទាំង៥នេះ​ ​ព្រោះ​បច្ច័យ​គឺ​ការ​ដល់​នូវ​កាយ​សំសគ្គៈ​។​
 ​[​៤៩៣​]​ ​ភិក្ខុ​ត្រូវ​អាបត្ដិ៣​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​និយាយ​ល្បួង​មាតុគ្រាម​ដោយ​សម្ដី​អាក្រក់​ ​គឺ​ភិក្ខុ​ពោល​សរសើរ​ក្ដី​ ​ពោល​បង្អាប់​ក្ដី​ ​ចំពោះ​វច្ចមគ្គ​ ​ឬ​បស្សាវមគ្គ​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​ ​ភិក្ខុ​មិន​ពោល​ចំពោះ​វច្ចមគ្គ​និង​បស្សាវមគ្គ​ ​គ្រាន់តែ​ពោល​សរសើរ​ក្ដី​ ​ពោល​បង្អាប់​ក្ដី​ ​ចំពោះ​ ​ខាងក្រោម​ដងកាំបិត​ចុះ​មក​ ​ខាងលើ​មណ្ឌល​នៃ​ជង្គង់​ឡើង​ទៅ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ភិក្ខុ​ពោល​សរសើរ​ក្ដី​ ​ពោល​បង្អាប់​ក្ដី​ ​ចំពោះ​វត្ថុ​ដែល​ជាប់​ដោយ​កាយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
ថយ | ទំព័រទី ១៩៧ | បន្ទាប់