កង​នៃ​អាបត្ដិ​ប៉ុន្មាន​។​ ​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ទឹកមាត់​ក្ដី​ ​ក្នុងទឹក​ ​បណ្ដា​កង​នៃ​អាបត្ដិ​ ​ទាំង៧​ ​សង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ១​ ​គឺ​កង​នៃ​អាបត្ដិ​ទុក្កដ​។​ ​

​ចប់​ ​សង្គហិ​ត​វារៈ​ទី៤​។​


 [​៥០៧​]​ ​ពួក​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​សេព​មេថុនធម្ម​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​ពួក​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​សេព​មេថុនធម្ម​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ឡើយ​។​ ​បេ​។​ ​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​អាស្រ័យ​សេចក្ដី​ ​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ទឹកមាត់​ក្ដី​ ​ក្នុងទឹក​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ទឹកមាត់​ក្ដី​ ​ក្នុងទឹក​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​ ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ឡើយ​។​ ​

​ចប់​ ​សមុដ្ឋាន​វារៈ​ទី៥​។​

ថយ | ទំព័រទី ២០៣ | បន្ទាប់