[​៥០៨​]​ ​ពួក​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​សេព​មេថុនធម្ម​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​ជា​អធិករណ៍​អ្វី​។​ ​ពួក​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​សេព​មេថុនធម្ម​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​ជា​អា​បត្ដា​ធិ​ករណ៍​។​ ​បេ​។​ ​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ទឹកមាត់​ក្ដី​ ​ក្នុងទឹក​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​ជា​អធិករណ៍​អ្វី​។​ ​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ទឹកមាត់​ក្ដី​ ​ក្នុងទឹក​ ​បណ្ដា​អធិករណ៍​ទាំង​ ​៤​ ​ជា​អា​បត្ដា​ធិ​ករណ៍​។​ ​

​ចប់​ ​អធិករណ​វារៈ​ ​ទី៦​។​


 ​[​៥០៩​]​ ​ពួក​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​សេព​មេថុនធម្ម​ ​បណ្ដា​សមថៈ​ទាំង​ ​៧​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​ពួក​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​សេព​មេថុនធម្ម​ ​បណ្ដា​សមថៈ​ទាំង​ ​៧​ ​រម្ងាប់​ដោយ​សមថៈ៣​ ​គឺ​ដោយ​ ​សម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​ក៏​មាន​ ​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ក៏​មាន​។​ ​បេ​។​ ​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ទឹកមាត់​ក្ដី​ ​ក្នុងទឹក​ ​បណ្ដា​សមថៈ​
ថយ | ទំព័រទី ២០៤ | បន្ទាប់