ទាំង៧​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ទឹកមាត់​ក្ដី​ ​ក្នុងទឹក​ ​បណ្ដា​ ​សមថៈ​ទាំង៧​ ​រម្ងាប់​ដោយ​សមថៈ​ទាំង៣​ ​គឺ​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​ក៏​មាន​ ​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ក៏​មាន​។​ ​
​ចប់​ ​សមថ​វារៈ​ ​ទី៧​។​
 [​៥១០​]​ ​ភិក្ខុ​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​សេព​មេថុនធម្ម​។​ ​ភិក្ខុ​ ​ភិក្ខុនី​ត្រូវ​អាបត្ដិ៤​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​សេព​មេថុនធម្ម​ ​គឺ​ ​ភិក្ខុ​សេព​មេថុនធម្ម​ ​នឹង​សរីរៈ​ ​(​សព​)​ ​ដែល​សត្វ​មិនទាន់​ទំពាស៊ី​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​ភិក្ខុ​សេព​មេថុនធម្ម​ ​នឹង​សរីរៈ​ ​(​សព​)​ ​ដែល​សត្វ​ទំពាស៊ី​ដោយ​ច្រើន​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ភិក្ខុ​បញ្ចូល​អង្គជាត​ ​(​ខ្លួន​)​ ​ទៅ​ក្នុង​មុខទ្វារ​ ​ដែល​បើក​ហា​ ​តែ​មិន​ឱ្យ​ប៉ះពាល់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ព្រោះ​អង្គជាត​ដែល​ធ្វើ​ដោយ​ជ័រឈើ​ ​ឬ​កាក​លាក់​ដ៏​រលីង​(​១​)​ ​ភិក្ខុ​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​ទាំង៤នេះ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​សេព​មេថុនធម្ម​។​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​អាបត្ដិ​ទាំងនេះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​អាបត្ដិ​ទាំងនោះ​ ​សង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​ប៉ុន្មាន​។​ ​
​(​១​)​ ​មើល​ភិក្ខុនី​វិភង្គ​ ​បច្ចេកភាគ​ទី៥​ ​បព្វៈ​ ​១៦១​ ​ទំព័រ​ ​១២៦​។​
ថយ | ទំព័រទី ២០៥ | បន្ទាប់