[​៥១៧​]​ ​សង្ឃាទិសេស​សិក្ខាបទ​ណា​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ដ​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​(​នូវ​កាលដែល​គួរ​នឹង​បញ្ញ​ត្ដ​សិក្ខាបទ​)​ ​ទ្រង់​ឃើញ​ ​(​នូវ​អំ​ណា​ចនៃប្រ​យោ​ន៍​ទាំង១០​)​ ​ទ្រង់​បញ្ញ​ត្ដ​ដល់​ភិក្ខុនី​ ​ដែល​ពោល​ពាក្យ​ដោយ​សេចក្ដីច្រណែន​ ​បាន​ធ្វើ​នូវ​ដំណើរ​កើតក្ដី​ ​សង្ឃាទិសេស​សិក្ខាបទ​នោះ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​ប្រារឰ​ ​នឹង​បុគ្គល​ណា​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​បេ​។​ ​សិក្ខាបទ​នោះ​ ​បុគ្គល​ណា​បាន​នាំមក​។​
 ​[​៥១៨​]​ ​សង្ឃាទិសេស​សិក្ខាបទ​ណា​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ដ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ ​(​នូវ​កាលដែល​គួរ​នឹង​បញ្ញ​ត្ដ​សិក្ខាបទ​)​ ​ទ្រង់​ឃើញ​(​នូវ​អំណាច​នៃ​ប្រយោជន៍​ទាំង១០​)​ ​ទ្រង់​បញ្ញ​ត្ដ​ដល់​ភិក្ខុនី​ ​ដែល​ពោល​ពាក្យ​ដោយ​សេចក្ដីច្រណែន​ ​បាន​ធ្វើ​នូវ​ដំណើរ​កើតក្ដី​ ​សង្ឃា​ ​ទិ​សេស​សិក្ខាបទ​នោះ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ ​ប្រព្រឹត្ដ​ពោល​ពាក្យ​ដោយ​សេចក្ដីច្រណែន​ ​(​ប្ដឹងផ្ដល់​)​។​ ​ក្នុង​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ​ ​អនុ​ប្ប​ញ្ញ​ត្ដិ​ ​និង​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​ដែរ​ឬ​។​ ​ក្នុង​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​ ​ឯ​អនុ​ប្ប​ញ្ញ​ត្ដិ​ ​
ថយ | ទំព័រទី ២១៥ | បន្ទាប់