[​៥៦៣​]​ ​ភិក្ខុនី​ឱ្យ​គេ​ធ្វើ​សំពត់​សម្រាប់​ងូតទឹក​កន្លង​ហួសប្រមាណ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​ប្រើប្រាស់​សំពត់​សម្រាប់​ងូតទឹក​មិន​ត្រូវ​ប្រមាណ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង​ ​៦​។​ ​
 [​៥៦៤​]​ ​ភិក្ខុនី​រុះ​ខ្លួនឯង​ក្ដី​ ​ឱ្យ​គេ​រុះ​ក្ដី​ ​នូវ​ចីវរ​របស់​ភិក្ខុនី​ផងគ្នា​ ​ហើយ​មិន​ឱ្យ​គេ​ដេរ​ ​ទាំង​មិន​ធ្វើ​នូវ​សេចក្ដី​ខ្វល់ខ្វាយ​ ​ដើម្បី​ឱ្យ​គេ​ដេរ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​ ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ ​ឱ្យ​ភិក្ខុនី​ផងគ្នា​រុះ​ចីវរ​ ​ហើយ​មិន​ដេរ​ឱ្យ​ ​ទាំង​មិន​ធ្វើ​សេចក្ដី​ខ្វល់ខ្វាយ​ដើម្បី​ឱ្យ​គេ​ដេរ​ឱ្យ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​
ថយ | ទំព័រទី ២៤០ | បន្ទាប់