[​៥៦៥​]​ ​ភិក្ខុនី​ញ៉ាំង​វារៈ​នៃ​សង្ឃាដី​(​១​)​ ​ឱ្យ​កន្លង​ហួស៥ថ្ងៃ​ទៅ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​ច្រើន​រូប​ ​ទុកដាក់​ចីវរ​ក្នុង​ដៃ​នៃ​ពួក​ភិក្ខុនី​ផងគ្នា​ ​ហើយ​ចៀសចេញ​ទៅកាន់​ចារិក​នៃ​ជនបទ​ ​ដោយមាន​តែ​ ​ស្បង់​នឹង​ចីពរ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​(​ដូច​ក្នុង​កឋិន​សិក្ខាបទ​)​។​
 [​៥៦៦​]​ ​ភិក្ខុនី​ទ្រ​ទ្រង់​សង្ក​មនីយ​ចីវរ​ ​(​ចីវរ​ដែល​លប​យក​របស់​ ​គេ​មក​ប្រើប្រាស់​មួយ​សំ​ណើរ​)​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​មួយ​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​មួយ​រូប​ ​មិនបាន​ប្រាប់​ ​ហើយ​ឃ្លុំ​ចីវរ​របស់​ភិក្ខុនី​ផងគ្នា​។​ ​សិក្ខាបទ​ ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​២​ ​(​ដូច​ក្នុង​កឋិន​សិក្ខាបទ​)​។​
​(​១​)​ ​ពាក្យ​ថា​ ​វារៈ​នៃ​សង្ឃាដី​ ​គឹ​ការប្រើ​ប្រាស់​សង្ឃាដី​ផ្លាស់ប្ដូរ​នឹង​ឧត្ដរា​សង្គៈ​។​
ថយ | ទំព័រទី ២៤១ | បន្ទាប់