រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ក្លែង​ធ្វើ​សេចក្ដី​អផ្សុក​ដល់​ភិក្ខុនី​ផងគ្នា​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​ ​
 [​៥៧៥​]​ ​ភិក្ខុនី​មិនបាន​បម្រើ​ ​មិនបាន​ធ្វើ​សេចក្ដី​ខ្វល់ខ្វាយ​ ​ដើម្បី​បម្រើ​ ​នូវ​ភិក្ខុនី​ជា​កូនសិស្ស​ដែល​មាន​ជម្ងឺ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិនបាន​បម្រើ​ ​មិនបាន​ធ្វើ​សេចក្ដី​ខ្វល់ខ្វាយ​ ​ដើម្បី​បម្រើ​ ​នូវ​ភិក្ខុនី​ជា​កូនសិស្ស​ដែល​មាន​ជម្ងឺ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​ ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​
 ​[​៥៧៦​]​ ​ភិក្ខុនី​បានឱ្យ​លំនៅ​ដល់​ភិក្ខុនី​ផងគ្នា​ ​ហើយ​មាន​សេចក្ដី​ខឹង​អាក់អន់​ចិត្ដ​ ​ក៏​ទង់ទាញ​ភិក្ខុនី​នោះ​ចេញ​ ​(​ចាក​លំនៅ​នោះ​)​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​បានឱ្យ​ទីលំនៅ​ដល់​ភិក្ខុនី​ផងគ្នា​ ​ហើយ​មាន​សេចក្ដី​ខឹង​អាក់អន់​ចិត្ដ​ ​ក៏​ទង់ទាញ​ភិក្ខុនី​នោះ​ចេញ​ ​
ថយ | ទំព័រទី ២៤៥ | បន្ទាប់