(​ចាក​លំនៅ​នោះ​)​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​៣​។​ ​
 [​៥៧៧​]​ ​ភិក្ខុនី​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ ​កាលបើ​សង្ឃ​ ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ជាគម្រប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ចណ្ឌ​កា​លី​ភិក្ខុនី​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ចណ្ឌ​កា​លី​ភិក្ខុនី​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​(​ដូច​ ​ក្នុង​សម​នុ​ភាស​នៈ​)​។​
 ​[​៥៧៨​]​ ​ភិក្ខុនី​មិន​មាន​ពួក​ឈ្មួញ​ ​(​ជាគ្នា​)​ ​ដើរទៅ​កាន់​ចារិក​ខាងក្នុង​ដែន​ ​ដែលគេ​សន្មត​ថា​ជាទី​ប្រកបដោយ​សេចក្ដី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​ច្រើន​រូប​ ​មិន​មាន​ពួក​ឈ្មួញ​ ​(​ជាគ្នា​)​ ​ដើរទៅ​កាន់​ចារិក​ខាងក្នុង​ដែន​ ​ដែលគេ​សន្មត​ថា​ជាទី​ប្រកបដោយ​សេចក្ដី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​។​ ​សិក្ខាបទ​នោះ​ ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់