មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​(​ដូច​ក្នុង​ឯ​ឡក​លោម​សិក្ខាបទ​)​។​
 ​[​៥៧៩​]​ ​ភិក្ខុនី​មិន​មាន​ពួក​ឈ្មួញ​ ​(​ជាគ្នា​)​ ​ដើរទៅ​កាន់​ចារិក​ខាងក្រៅ​ដែន​ដែលគេ​សន្មត​ថា​ ​ជាទី​ប្រកបដោយ​សេចក្ដី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​ច្រើន​រូប​ ​ឥតមាន​ពួក​ឈ្មួញ​ ​(​ជាគ្នា​)​ ​ដើរទៅ​កាន់​ចារិក​ខាងក្រៅ​ដែន​ ​ដែលគេ​ ​សន្មត​ថា​ជាទី​ប្រកបដោយ​សេចក្ដី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​២​ ​(​ដូច​ក្នុង​ឯ​ឡក​លោម​សិក្ខាបទ​)​។​ ​
 [​៥៨០​]​ ​ភិក្ខុនី​ដើរទៅ​កាន់​ចារិក​ក្នុង​វស្សា​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​រាជគ្រឹះ​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​ច្រើន​រូប​ ​ដើរទៅ​កាន់​ទី​ចារិក​ខាងក្នុង​វស្សា​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​(​ដូច​ក្នុង​ឯ​ឡក​លោម​សិក្ខាបទ​)​។​
ថយ | ទំព័រទី ២៤៧ | បន្ទាប់