[​៦៥៦​]​ ​ភិក្ខុនី​មិនបាន​ប្រាប់​ការ​ក​សង្ឃ​ ​មិនបាន​ដឹង​ឆន្ទៈ​របស់​គណៈ​ ​ហើយ​ធ្វើ​ឱសារណកម្ម​ ​ចំពោះ​ភិក្ខុនី​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើ​ក​វត្ដ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្ដា​ ​ត្រូវ​អាបត្ដិ៣គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ខ​ណៈ​ចប់​ញ​ត្ដិ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ទាំងឡាយ​ ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​លើក​ ​លុះ​សូត្រ​កម្មវាចា​ចប់ហើយ​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​ ​
 [​៦៥៧​]​ ​ភិក្ខុនី​មានតម្រេក​ ​ហើយ​ទទួល​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ ​ដោយដៃ​របស់​ខ្លួន​ ​អំពី​ដៃ​បុរស​បុគ្គល​ ​ដែល​មានតម្រេក​ដែរ​ ​មក​ឆាន់​ ​ត្រូវ​អាបត្ដិ៣គឺ​ ​ទទួល​ដោយ​គិតថា​ ​អញ​នឹង​ទំពាស៊ី​ ​នឹង​បរិភោគ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ត្រូវ​អាបត្ដិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​ ​វារៈ​ដែល​លេប​ចូល​ទៅ​ ​គ្រាន់តែ​ទទួល​ ​និង​ឈើស្ទន់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 [​៦៥៨​]​ ​ភិក្ខុនី​បញ្ជូន​ភិក្ខុនី​ផងគ្នា​ថា​ ​នែនាង​ជា​ម្ចាស់​ ​បុរស​បុគ្គល​នេះ​ ​ទោះ​មានតម្រេក​ក្ដី​ ​មិន​មានតម្រេក​ក្ដី​ ​នឹង​ធ្វើអ្វី​ដល់​នាង​បាន​ ​នែនាង​ជា​ម្ចាស់​ ​ណ្ហើយចុះ​ ​កាលណាបើ​នាង​មិន​មានតម្រេក​ទេ​ ​បើ​បុរស​បុគ្គល​នោះ​ ​ឱ្យ​វត្ថុ​ណា​ ​ទោះ​ខាទ​នីយៈ​ក្ដី​ ​ភោជ​នីយៈ​ក្ដី​ដល់​នាង​ ​ចូរ​នាង​ទទួល​វត្ថុ​នោះ​ ​ដោយដៃ​របស់​ខ្លួន​ ​ហើយ​ទំពាស៊ី​ ​ឬ​បរិភោគ​ចុះ​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ៣
ថយ | ទំព័រទី ២៨៥ | បន្ទាប់