សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​អំពី​សមុដ្ឋាន៤​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​មិន​តាំង​ឡើង​អំពី​វាចា​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​វាចា​ ​និង​ចិត្ដ​ក៏​មាន​។​ ​

​ចប់​ ​សមុដ្ឋាន​វារៈ​ ​ជាគម្រប់៥​។​


 ​[​៧៨៣​]​ ​ពួក​អាបត្ដិ​របស់​ភិក្ខុនី​ ​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​ត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​របស់​បុរស​បុគ្គល​ ​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ដែរ​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​ចាត់ជា​អធិករណ៍​ណា​។​ ​ពួក​អាបត្ដិ​របស់​ភិក្ខុនី​ ​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​ត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​របស់​បុរស​បុគ្គល​ ​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ដែរ​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​ចាត់ជា​អា​បត្ដា​ធិ​ករណ៍​។​បេ​។​ ​
 [​៧៨៤​]​ ​ពួក​អាបត្ដិ​របស់​ភិក្ខុនី​ ​(​មិន​ឈឺ​)​ ​សូម​ទឹកដោះជូរ​យក​មក​ឆាន់​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​ចាត់ជា​អធិករណ៍​ណា​។​ ​ពួក​អាបត្ដិ​របស់​ភិក្ខុនី​ ​(​មិន​ឈឺ​)​ ​សូម​ទឹកដោះជូរ​យក​មក​ឆាន់​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​ចាត់ជា​អា​បត្ដា​អធិករណ៍​។​ ​

​ចប់​ ​អធិករណ​វារៈ​ ​ជាគម្រប់៦​។​

ថយ | ទំព័រទី ៣១៥ | បន្ទាប់