សមុដ្ឋាន​ប៉ុន្មាន​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​ចាត់ជា​អធិករណ៍​ណា​។​ ​បណ្ដា​សមថៈ​ទាំង៧​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ១​ ​គឺ​អាចារ​វិ​បត្ដិ​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ២​ ​គឺ​កង​នៃ​អាបត្ដិ​បាដិទេសនីយៈ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ទុក្កដ​ក៏​មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៤​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​មិន​តាំង​ឡើង​អំពី​វាចា​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ​ក៏​មាន​ ​តាំ​ឡើង​អំពី​កាយ​ ​និង​វាចា​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​វាចា​ ​និង​ចិត្ដ​ក៏​មាន​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​ចាត់ជា​អា​បត្ដា​ធិ​ករណ៍​។​ ​បណ្ដា​សមថៈ​ទាំង៧​ ​តែ​រម្ងាប់​ដោយ​សមថៈ៣​ ​គឺ​ ​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​ណៈ​ក៏​មាន​ ​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ក៏​មាន​។​ ​

​ចប់​ ​សមុច្ចយ​វារៈ​ ​ជាគម្រប់៨​។​

ថយ | ទំព័រទី ៣១៩ | បន្ទាប់