[​៧៨៩​]​ ​បារាជិក​ណា​ ​ដែល​ព្រះមានព្រះភាគ​ ​ជា​អរហន្ដ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​(​នូវ​កាលគួរ​នឹង​បញ្ញ​ត្ដ​សិក្ខាបទ​)​ ​ទ្រង់​ឃើញ​ ​(​នូវ​អំណាច​នៃ​ប្រយោជន៍​)​ ​ព្រោះ​បច្ច័យ​នៃ​សេចក្ដីត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​ ​(​របស់​បុរស​បុគ្គល​)​ ​បារាជិក​នោះ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​ ​នឹង​សុន្ទរី​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​សុន្ទរី​នន្ទា​ភិក្ខុនី​ ​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​ត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​របស់​បុរស​បុគ្គល​ ​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ដែរ​។​ ​ក្នុង​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ​ ​អនុ​ប្ប​ញ្ញ​ត្ដិ​ ​និង​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​ដែរ​ឬ​។​ ​មានតែ​បញ្ញ​ត្ដិ១​ ​ឯ​អនុ​ប្ប​ញ្ញ​ត្ដិ​ ​និង​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​មិន​មាន​ក្នុង​សិក្ខាបទ​នោះ​ទេ​។​ ​(​សិក្ខាបទ​នោះ​)​ ​ជាស​ព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​ ​ឬ​ជា​បទេស​ប្ប​ញ្ញ​ត្ដិ​។​ ​ជាស​ព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​។​ ​ជា​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​ ​ឬ​ជា​អ​សា​ធា​ណ​ប្ប​ញ្ញ​ត្ដិ​។​ ​ជា​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​។​ ​ជាឯក​តោ​បញ្ញ​ត្ដិ​ ​ឬ​ជា​ឧភតោ​បញ្ញ​ត្ដិ​។​ ​ជាឯក​តោ​បញ្ញ​ត្ដិ​។​ ​បណ្ដា​បា​តិ​មោក្ខុ​ទ្ទេ​សទាំ​ង៤​ ​ចាត់​ចូលក្នុង​ឧទ្ទេស​ណា​ ​រាប់បញ្ចូល​ក្នុង​ឧទ្ទេស​ណា​។​ ​ចាត់​ចូលក្នុង​និ​ទានុ​ទ្ទេស​ ​រាប់បញ្ចូល​ក្នុង​និ​ទានុ​ទ្ទេស​។​ ​មកកាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស​ទីប៉ុន្មាន​។​ ​មកកាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស​ទី២​។​ ​បណ្ដា​វិ​បត្ដិ៤​ ​ជា​វិ​បត្ដិ​អ្វី​។​ ​ជា​សីលវិបត្ដិ​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង​ ​៧​ ​ជា​កង​នៃ​អាបត្ដិ​អ្វី​។​ ​ជា​កង​នៃ​អាបត្ដិ​
ថយ | ទំព័រទី ៣២០ | បន្ទាប់