[​៨០២​]​ ​សង្ឃាទិសេស​ ​ព្រោះ​បច្ច័យ​នៃ​ភិក្ខុនី​បញ្ជូន​ភិក្ខុនី​ផងគ្នា​ ​ដោយ​ពាក្យ​ថា​ ​នែ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ ​ចូរ​នៅ​ច្រឡូកច្រឡំ​ ​(​ដោយ​គ្រហស្ថ​)​ ​ចុះ​ ​កុំ​នៅ​បែកខ្ញែក​គ្នា​ឡើយ​ ​សង្ឃ​បាន​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ចប់​ជាគម្រប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​ ​(​នូវ​អំពើនោះ​)​ ​ចេញ​ ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ ​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​បញ្ជូន​ ​ភិក្ខុនី​ផងគ្នា​ដោយ​ពាក្យ​ថា​ ​នែ​លោកម្ចាស់​ទាំងឡាយ​ ​លោក​ទាំងឡាយ​ ​ចូរ​នៅ​ច្រឡូកច្រឡំ​ ​(​ដោយ​គ្រហស្ថ​)​ ​ចុះ​ ​កុំ​នៅ​បែកខ្ញែក​គ្នា​ឡើយ​។​ ​(​សិក្ខាបទ​នោះ​)​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​ដោ​សមុដ្ឋាន​ ​១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​ ​បេ​។​
 [​៨០៣​]​ ​បាដិទេសនីយៈ​ ​ព្រោះ​បច្ច័យ​នៃ​ភិក្ខុនី​ ​(​មិន​ឈឺ​)​ ​សូម​ទឹកដោះជូរ​យក​មក​ឆាន់​ ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​(​មិន​ឈឺ​)​ ​សូម​ទឹកដោះជូរ​យក​មក​ឆាន់​។​ ​(​សិក្ខាបទ​នោះ​)​ ​មាន​បញ្ញ​ត្ដិ១​ ​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​
ថយ | ទំព័រទី ៣២៩ | បន្ទាប់