ដោយ​សមុដ្ឋាន៤​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​មិន​តាំង​ឡើង​អំពី​វាចា​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​វាចា​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ​ ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​ ​អំពី​កាយវាចា​និង​ចិត្ដ​ក៏​មាន​។​ ​

​ចប់​ ​ក​ត្ថ​ប្ប​ញ្ញ​ត្ដិ​វារៈ​ ​ជាបឋម​។​


 [​៨០៤​]​ ​ភិក្ខុ​ ​ឬ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​ ​ត្រេកអរ​នឹង​ការ​ចាប់​ពាល់​កាយ​ ​(​របស់​បុរស​បុគ្គល​)​។​ ​ត្រូវ​អាបត្ដិ៥​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​ត្រេកអរ​ ​នឹង​ការ​ប៉ះពាល់​កាយ​ ​គឺ​ភិក្ខុនី​មានតម្រេក​ ​ត្រេកអរ​នឹង​ការ​ចាប់​ពាល់​ ​(​នូវ​សរីរប្រទេស​)​ ​របស់​បុរស​បុគ្គល​ដែល​មានតម្រេក​ដែរ​ ​តាំងពី​ខាងក្រោម​ដង​តាំ​បិត​ចុះ​មកដល់​មណ្ឌល​ជង្គង់​ខាងលើ​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​ភិក្ខុ​ចាប់​ពាល់​កាយ​ ​(​ស្ដ្រី​)​ ​ដោយ​កាយ​ ​(​របស់​ខ្លួន​)​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​ ​ចាប់​ពាល់​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​(​ស្ដ្រី​)​ ​ដោយ​កាយ​ ​(​របស់​ខ្លួន​)​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ចាប់​ពាល់​វត្ថុ​ដែល​ជាប់​ដោយ​កាយ​ ​(​ស្ដ្រី​)​ ​ដោយ​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​(​ខ្លួន​)​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ចាក់ក្រឡេក​ភិក្ខុ​ផងគ្នា​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ភិក្ខុ​និង​ភិក្ខុនី​ត្រូវ​អាបត្ដិ៥នេះ​ ​ព្រោះ​ ​បច្ច័យ​នៃ​កិរិយា​ត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​។​
ថយ | ទំព័រទី ៣៣០ | បន្ទាប់