[​៨០៥​]​ ​ភិក្ខុ​ ​ឬ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​ ​បិទបាំង​ទោស​។​ ​ត្រូវ​អាបត្ដិ​ ​៤​ ​យ៉ាង​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​បិទបាំង​ទោស​ ​គឺ​ភិក្ខុនី​ដឹង​ថា​ ​ភិក្ខុនី​ផងគ្នា​ត្រូវ​អាបត្ដិ​បារាជិក​ ​ហើយ​បិទបាំង​ទុក​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​ភិក្ខុនី​មាន​សេច​ក្ដី​សង្ឃ័​យ​ហើយ​បិទបាំង​ទុក​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ភិក្ខុ​បិទបាំង​អាបត្ដិ​សង្ឃាទិសេស​ ​(​របស់​ភិក្ខុ​ផងគ្នា​)​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ភិក្ខុ​បិទបាំង​អាចារ​វិ​បត្ដិ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ភិក្ខុ​និង​ភិក្ខុនី​ត្រូវ​អាបត្ដិ​ទាំង៤នេះ​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​បិទបាំង​ទោស​ទុក​។​
​​ [​៨០៦​]​ ​ភិក្ខុ​និង​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​មិន​លះបង់​ ​(​អំ​ពើ​នោះ​ៗ​)​ ​ក្នុង​វេលា​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ចប់​ជាគម្រប់៣ដង​។​ ​ត្រូវ​អាបត្ដិ៥យ៉ាង​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​មិន​លះបង់​ ​(​នូវ​អំ​ពើ​នោះ​ៗ​)​ ​ក្នុង​វេលា​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ចប់​ជាគម្រប់៣ដង​ ​ឧក្ខិ​ត្ដានុ​វត្ដិ​កា​ភិក្ខុនី​(​១​)​ ​មិន​លះ​ ​(​អំ​ពើ​នោះ​ៗ​)​ ​ក្នុង​វេលា​ដែល​ ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ចប់​ជាគម្រប់​ ​៣​ ​ដង​ ​កាល​ចប់​ញ​ត្ដិ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ចប់​កម្មវាចា​ពីរ​លើក​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ទាំងឡាយ​ ​ចប់​កម្មវាចា​ស្រេច​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​ភេ​ទានុ​វត្ដិ​កា​ភិក្ខុនី​(​២​)​ ​មិន​លះ​ ​(​អំ​ពើ​នោះ​ៗ​)​ ​
​(​១​)​ ​ភិក្ខុនី​អ្នក​ប្រព្រឹត្ដ​តាម​ភិក្ខុ​ភិក្ខុនី​ដែល​សង្ឃ​លើ​ក​វត្ដ​ហើយ​។​ ​(​២​)​ ​ភិក្ខុនី​អ្នក​ប្រព្រឹត្ដ​តាម​ ​ភិក្ខុ​ភិក្ខុនី​អ្នក​បំបែក​សង្ឃ​។​
ថយ | ទំព័រទី ៣៣១ | បន្ទាប់