[​៨០៩​]​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ៣​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​បំបួស​ស្រីចោរ​ ​គឺ​ចប់​ញ​ត្ដិ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ចប់​កម្មវាចា​ពីរ​លើក​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ទាំងឡាយ​ ​ចប់​កម្មវាចា​សព្វគ្រប់​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​
 [​៨១០​]​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​ ​៣​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​ដើរទៅ​កាន់​ចន្លោះ​ស្រុក​តែម្នាក់ឯង​ ​គឺ​ដើរទៅ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ឈានជំហាន​ជាបឋម​កន្លង​របង​ស្រុក​ទៅ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ឈានជំហាន​ជាគម្រប់​ពីរ​កន្លងទៅ​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​
 [​៨១១​]​ ​ភិក្ខុនី​ត្រូវ​អាបត្ដិ៣ព្រោះ​បច្ច័យ​នៃ​កិរិយា​មិន​ប្រាប់​ការ​ក​សង្ឃ​ ​ទាំង​មិនដឹង​សេចក្ដីប្រាថ្នា​របស់​គណៈ​ ​ហើយ​សូត្រ​ហៅ​ភិក្ខុនី​ ​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើ​ក​វត្ដ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀន​ ​ប្រដៅ​របស់​ព្រះ​សាស្ដា​ ​(​ឱ្យ​ចូល​មកកាន់​ពួក​)​ ​គឺ​ចប់​ញ​ត្ដិ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ចប់​កម្មវាចា​ពីរ​លើក​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ទាំងឡាយ​ ​ចប់​កម្មវាចា​សព្វគ្រប់​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់