[​៨១២​]​ ​ភិក្ខុនី​ ​មានតម្រេក​ត្រូវ​អាបត្ដិ៣​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​ទទួល​ខាទ​នីយៈ​ ​ឬ​ភោជនីយាហារ​អំពី​ដៃ​បុរស​បុគ្គល​ដែល​មានតម្រេក​ដែរ​ ​ដោយដៃ​របស់​ខ្លួន​ ​ហើយ​បរិភោគ​ ​គឺ​កំពុង​ទទួល​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​ទំពាស៊ី​ ​នឹង​ឆាន់​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​(​លុះ​ទទួល​ហើយ​បរិភោគ​)​ ​ត្រូវ​អាបត្ដិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​ ​វារៈ​ដែល​លេប​ចូល​ទៅ​ ​លុះ​ទទួល​ទឹក​និង​ឈើស្ទន់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 [​៨១៣​]​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ៣​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​បញ្ជូន​ភិក្ខុនី​ផងគ្នា​ ​ដោយ​ពាក្យ​ថា​ ​នែនាង​ ​បុរស​បុគ្គល​នោះ​ ​ទុកជា​មានតម្រេក​ក្ដី​ ​មិន​មានតម្រេក​ក្ដី​ ​នឹង​ធ្វើអ្វី​ដល់​នាង​បាន​ ​នែនាង​ ​ណ្ហើយចុះ​ ​កាលណាបើ​នាង​មិន​មានតម្រេក​ទេ​ ​បុរស​បុគ្គល​នោះ​ឱ្យ​វត្ថុ​ណា​ជា​ខាទ​នីយៈ​ក្ដី​ ​ជា​ ​ភោជ​នីយៈ​ក្ដី​ ​ដល់​នាង​ ​ក៏​នាង​ចូរ​ទទួ​វត្ថុ​នោះ​ដោយដៃ​របស់​ខ្លួន​ហើយ​ ​ទំពាស៊ី​ឬ​បរិភោគ​ចុះ​ ​ដូច្នេះ​ ​គឺ​កំពុង​ទទួល​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ទំពាស៊ី​ ​នឹង​ឆាន់​ ​តាម​ពាក្យ​របស់​ភិក្ខុនី​នោះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​(​លុះ​ទទួល​ ​ហើយ​ឆាន់​)​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​ ​លុះ​ឆាន់​រួចហើយ​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​
ថយ | ទំព័រទី ៣៣៤ | បន្ទាប់