សមថៈ​ទាំង៧​ ​តែង​រម្ងាប់​ដោយ​សមថៈ៣​ ​គឺ​ ​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​ក៏​មាន​ ​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ក៏​មាន​។​បេ​។​ ​អាបត្ដិ​ទាំងឡាយ​ព្រោះ​បច្ច័យ​នៃ​កិរិយា​សូម​ទឹកដោះជូរ​យក​មក​ឆាន់​ ​បណ្ដា​សមថៈ​ទាំង​ ​៧​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​ពួក​អាបត្ដិ​ព្រោះ​បច្ច័យ​នៃ​ ​កិរិយា​សូម​ទឹកដោះជូរ​យក​មក​ឆាន់​ ​បណ្ដា​សមថៈ​ទាំង៧​ ​តែង​រម្ងាប់​ដោយ​សមថៈ៣​ ​គឺ​ ​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​ក៏​មាន​ ​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ក៏​មាន​។​ ​

​ចប់​ ​សមថ​វារៈ​ ​ជាគម្រប់​ ​៧​។​


 [​៨២៤​]​ ​ភិក្ខុ​ ​ឬ​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​បច្ច័យ​នៃ​សេចក្ដី​ ​ត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​។​ ​ភិក្ខុ​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ៥​ ​ព្រោះ​បច្ច័យ​ ​នៃ​ចេស​ក្ដី​ត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​ ​គឺ​ ​ភិក្ខុនី​មានតម្រេក​ត្រេកអរ​នឹង​ការ​ចាប់​ពាល់​ ​(​នូវ​សរីរប្រទេស​)​ ​របស់​បុរស​បុគ្គល​ដែល​មានតម្រេក​ដែរ​ ​តាំងពី​ខាងក្រោម​ដងកាំបិត​ចុះ​មក​ ​ដល់​ខាងលើ​មណ្ឌល​ជង្គង់​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​ភិក្ខុ​ចាប់​ពាល់​កាយ​ ​(​ស្ដ្រី​)​ ​ដោយ​កាយ​របស់​ ​(​ខ្លួន​)​ ​ត្រូវ​អាបត្ដិ​
ថយ | ទំព័រទី ៣៤០ | បន្ទាប់