សង្ឃាទិសេស​ ​ភិក្ខុ​ចាប់​ពាល់​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​(​ស្ដ្រី​)​ ​ដោយ​កាយ​របស់​(​ខ្លួន​)​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ភិក្ខុ​ចាប់​ពាល់​វត្ថុ​ដែល​ជាប់នឹង​កាយ​(​ស្ដ្រី​)​ ​ដោយ​វត្ថុ​ដែល​ជាប់នឹង​កាយ​ ​(​ខ្លួន​)​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ភិក្ខុ​ចាក់ក្រឡេក​ភិក្ខុ​ផងគ្នា​ដោយ​ម្រាមដៃ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ភិក្ខុ​ឬ​ភិក្ខុនី​ត្រូវ​អាបត្ដិ​ទាំង៥នេះ​ ​ព្រោះ​បច្ច័យ​នៃ​សេចក្ដីត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​។​ ​អាបត្ដិ​ទាំងនោះ​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​អាបត្ដិ​ទាំងនេះ​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​បណ្ដា​អធិ​រក​ណ៍​ទាំង៤​ ​ចាត់ជា​អធិករណ៍​ណា​។​ ​បណ្ដា​សមថៈ​ទាំង​ ​៧​ ​រម្ងាប់​ ​ដោយ​សមថៈ​ប៉ុន្មាន​។​ ​អាបត្ដិ​ទាំងនោះ​ ​បណ្ដា​វិ​បត្ដិ​ទាំង​ ​៤​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ ​២​ ​គឺ​សីលវិបត្ដិ​ក៏​មាន​ ​អាចារ​វិ​បត្ដិ​ក៏​មាន​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​អាបត្ដិ​ទាំងនោះ​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​ ​៥​ ​គឺ​កង​នៃ​អាបត្ដិ​បារាជិក​ក៏​មាន​ ​កង​នៃ​អាបត្ដិ​សង្ឃាទិសេស​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ថុល្លច្ច័យ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​បាចិត្ដិយៈ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ទុក្កដ​ក៏​មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​ទាំងនោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​ ​អំពី​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ឡើយ​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​
ថយ | ទំព័រទី ៣៤១ | បន្ទាប់