ចាត់ជា​អា​បត្ដា​អធិករណ៍​។​ ​បណ្ដា​សមថៈ​ទាំង៧​ ​តែង​រម្ងាប់​ដោយ​សមថៈ​ ​៣​ ​គឺ​ដោ​យស​ម្មុ​ខា​វិន័យ​និង​បដិញ្ញាត​ក​ណៈ​ក៏​មាន​ ​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ក៏​មាន​។​ ​បេ​។​
 [​៨២៥​]​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​សូម​ទឹកដោះជូរ​យក​មក​ឆាន់​។​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​ ​២​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​សូម​ទឹកដោះជូរ​យក​មក​ឆាន់​ ​គឺ​កំពុង​ទទួល​ប្រគេន​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​(​លុះ​ទទួល​ហើយ​ឆាន់​)​ ​ត្រូវ​អាបត្ដិ​បាដិទេសនីយៈ​ ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​ ​ភិក្ខុនី​ត្រូវ​អាបត្ដិ​ទាំង២​ ​នេះ​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​សូម​ទឹកដោះជូរ​យក​មក​ឆាន់​។​ ​អាបត្ដិ​ទាំងនេះ​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​អាបត្ដិ​ទាំងនោះ​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​ចាត់ជា​អធិករណ៍​ណា​។​ ​បណ្ដា​សមថៈ​ទាំង​ ​៧​ ​រម្ងាប់​
ថយ | ទំព័រទី ៣៤២ | បន្ទាប់