ដល់​នូវ​កិរិយា​កំណត់​ក្នុង​ចីវរ​(​១​)​ ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦យ៉ាង​។​បេ​។​
 [​៣៥​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ចំពោះ​ភិក្ខុ​ ​ដែល​ចូល​ទៅ​រក​គហបតី​ទាំងឡាយ​មិនមែន​ជា​ញាតិ​ ​ដែលគេ​មិនបាន​បវារណា​ទុកមុន​ ​ហើយ​ដល់​នូវ​កិរិយា​កំណត់​ក្នុង​ចីវរ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​ ​គេ​មិនបាន​បវារណា​ទុកមុន​ ​ហើយ​ចូល​រក​គហបតី​ទាំងឡាយ​ ​ដែល​មិនមែន​ជា​ញាតិ​ ​ដល់​នូវ​កិរិយា​កំណត់​ក្នុង​ចីវរ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​ ​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោ​យស​មុ​ដា្ឋន​ទាំង៦យ៉ាង​។​ ​បេ​។​ ​
​(​១​)​ ​កំណត់​ប្រវែង​ ​ទំហំ​ ​និង​សាច់​ចីវរ​ ​តាមដែល​ខ្លួន​ពេញ​ចិត្ដ​ ​គឺ​ចង់បាន​ឱ្យ​ល្អ​ហួសហេតុ​។​
ថយ | ទំព័រទី ៣៥ | បន្ទាប់