[​៣៦​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​ចិ​ត្ដិយៈ​ ​ចំពោះ​ភិក្ខុ​ដែល​ញ៉ាំង​ចីវរ​ឱ្យ​សម្រេច​ ​ដោយ​ការ​តឹង​ទារ​ហួសកំណត់​បីដង​ ​ដោយ​ឈរ​ហួសកំណត់៦ដង​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ព្រះ​ឧប​នន្ទ​ ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​ ​ដែល​ឧបាសក​និយាយ​(​អង្វរ​)​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចម្រើន​ ​សូម​លោកម្ចាស់​រង​ចាំ​ក្នុងថ្ងៃនេះ​មួយថ្ងៃ​សិន​ ​ហើយ​មិនបាន​បង្អង់​ចាំ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦យ៉ាង​។​បេ​។​ ​

​ចប់​ ​កឋិន​វគ្គទី១​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​កឋិន​វគ្គ​នោះ​ ​ដូច្នេះ​


​[​៣៧​]​ ​អតិរេកចីវរ១​ ​ចីវរ​ដែល​ភិក្ខុ​នៅ​ប្រាសចាក​មួយ​រាត្រី១​ ​អកាល​ចីវរ១​ ​ការប្រើ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ឱ្យ​គក់​លាង​ចីវរ​ចាស់១​ ​ទទួល​ចីវរ​អំពី​ដៃ​ភិក្ខុនី១ទៀត​ ​ជាគម្រប់​ប្រាំ​ ​ការ​សូម​ចីវរ​អំពី​គ្រហស្ថ​មិនមែន​ជា​ញាតិ១​ ​ការ​សូម​ឱ្យ​លើស​ពី​ស្បង់​ចីពរ១​ ​ភិក្ខុ​ដែលគេ​មិនបាន​បវារណា​មាន​ពីរ​យ៉ាង១​ ​ការ​តឹង​ទារ​ចីវរ​ឱ្យ​ហួសកំណត់​បីដង​ ​១​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់