[​៨៤៦​]​ ​អាបត្ដិ៧​ ​ក្នុង​មាតិកា​ទាំងនោះ​ ​ដូចម្ដេច​ខ្លះ​។​ ​អាបត្ដិ៧​ ​គឺ​អាបត្ដិ​បារាជិក១​ ​អាបត្ដិ​សង្ឃាទិសេស១​ ​អាបត្ដិ​ថុល្លច្ច័យ១​ ​អាបត្ដិ​បាចិត្ដិយៈ១​ ​អាបត្ដិ​បាដិទេសនីយៈ១​ ​អាបត្ដិ​ទុក្កដ​ ​១​ ​អាបត្ដិ​ទុព្ភាសិត១​។​ ​នេះ​ជា​អាបត្ដិ៧​។​
 ​[​៨៤៧​]​ ​កង​នៃ​អាបត្ដិ៧​ ​ក្នុង​មាតិកា​ទាំងនោះ​ ​ដូចម្ដេច​ខ្លះ​។​ ​(​កង​នៃ​អាបត្ដិ៧​)​ ​គឺ​ ​កង​នៃ​អាបត្ដិ​បារាជិក១​ ​កង​នៃ​អាបត្ដិ​សង្ឃាទិសេស១​ ​កង​នៃ​អាបត្ដិ​ថុល្លច្ច័យ១​ ​កង​នៃ​អាបត្ដិ​បាចិត្ដិយៈ១​ ​កង​នៃ​អាបត្ដិ​បាដិទេសនីយៈ១​ ​កង​នៃ​អាបត្ដិ​ទុក្កដ១​ ​កង​នៃ​អាបត្ដិ​ទុព្ភាសិត១​។​ ​នេះ​ជា​កង​នៃ​អាបត្ដិ៧​។​
 [​៨៤៨​]​ ​វិនីតវត្ថុ​មាន៧​ ​ក្នុង​មាតិកា​ទាំងនោះ​ ​ដូចម្ដេច​ខ្លះ​។​ ​(​វិនីតវត្ថុ​មាន៧​)​ ​គឺ​ ​កិរិយា​វៀរ​ឱ្យ​ឆ្ងាយ​ ​វៀរ​ឱ្យ​ស្រឡះ​ ​វៀរ​ចំពោះ​ ​ចៀសវាង​ចាក​កង​នៃ​អាបត្ដិ​ទាំង៧​ ​គឺថា​ ​កិរិយា​មិន​ធ្វើ​ ​មិន​បង្កើត​(​នូវ​កង​នៃ​អាបត្ដិ​)​ ​មិន​ឱ្យ​ត្រូវ​អាបត្ដិ​ ​មិន​កន្លង​នូវ​ដែន​ ​(​នៃ​អាបត្ដិ​)​ ​សម្លាប់​ ​បង់​នូវ​កង​នៃ​អាបត្ដិ​។​ ​នេះ​ជា​វិនីតវត្ថុ៧​។
ថយ | ទំព័រទី ៣៦៥ | បន្ទាប់