[​៨៤៩​]​ ​សេចក្ដី​មិន​គោរព៦​ ​ក្នុង​មាតិកា​ទាំងនោះ​ ​ដូចម្ដេច​ខ្លះ​។​ ​(​សេចក្ដី​មិន​គោរព៦​ ​)​ ​គឺ​ ​ការ​មិន​គោរព​ព្រះពុទ្ធ១​ ​មិន​គោរព​ព្រះធម៌១​ ​មិន​គោរព​ព្រះសង្ឃ១​ ​មិន​គោរព​សិក្ខា១​ ​មិន​គោរព​ ​សេចក្ដី​មិន​ប្រមាទ១​ ​មិន​គោរព​ការ​បដិ​សន្ថា​រៈ១​។​ ​នេះ​ជា​សេចក្ដី​មិន​គោរព៦​។​ ​
 [​៨៥០​]​ ​សេចក្ដី​គោរព៦​ ​ក្នុង​មាតិកា​ទាំងនោះ​ ​ដូចម្ដេច​ខ្លះ​។​ ​(​សេចក្ដី​គោរព៦​)​ ​គឺ​ ​ការគោរព​ព្រះពុទ្ធ​ ​១​ ​គោរព​ព្រះធម៌​ ​១​ ​គោរព​ព្រះសង្ឃ​ ​១​ ​គោរព​សិក្ខា​ ​១​ ​គោរព​សេចក្ដី​មិន​ប្រមាទ១​ ​គោរព​ក្នុង​ការ​បដិ​សន្ថា​រៈ១​។​ ​នេះ​ជា​សេចក្ដី​គោរព៦យ៉ាង​។​ ​
 [​៨៥១​]​ ​វិនីតវត្ថុ៦​ ​ក្នុង​មាតិកា​ទាំងនោះ​ ​ដូចម្ដេច​ខ្លះ​។​ ​(​វិនីតវត្ថុ​ ​៦​)​ ​គឺ​ ​កិរិយា​វៀរ​ឱ្យ​ឆ្ងាយ​ ​វៀរ​ឱ្យ​ស្រឡះ​ ​វៀរ​ចំពោះ​ ​ចៀសវាង​ចាក​ ​សេចក្ដី​មិន​គោរព​ទាំង៦​ ​គឺថា​ ​កិរិយា​មិន​ធ្វើ​ ​មិន​បង្កើត​ ​(​នូវ​សេចក្ដី​មិន​គោរព​)​ ​មិន​ឱ្យ​ត្រូវ​ ​មិន​កន្លង​នូវ​ដែន​ ​(​នៃ​សេចក្ដី​មិន​គោរព​)​ ​សម្លាប់​បង់​នូវ​អគារវៈ​។​ ​នេះ​ជា​វិនីតវត្ថុ៦​។​
ថយ | ទំព័រទី ៣៦៦ | បន្ទាប់