មិន​គោរព​ ​មិន​ឱនលំទោន​ ​ក្នុង​ព្រះ​សាស្ដា​ផង​ ​ក្នុង​ព្រះធម៌​ផង​។​ ​បេ​។​ ​ក្នុង​ព្រះសង្ឃ​ផង​។​ ​បេ​។​ ​មិន​ធ្វើ​ឱ្យ​បរិបូណ៌​ក្នុង​សិក្ខា​ផង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ជា​អ្នក​ញ៉ាំង​វិវាទ​ឱ្យ​កើតឡើង​ក្នុង​សង្ឃ​។​ ​វិវាទ​ណា​ ​ប្រព្រឹត្ដ​ទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ដល់​ជន​ច្រីន​ ​ដើម្បី​មិនជា​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្ដី​មិន​ចម្រើន​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដីទុក្ខ​ ​ដល់​ទេវតា​និង​មនុស្ស​ទាំងឡាយ​។​ ​បើ​អ្នក​ទាំងឡាយ​ ​ពិចារណា​ឃើញ​ ​នូវ​មូល​នៃ​វិវាទ​មាន​សភាព​យ៉ាងនេះ​ ​ក្នុង​សន្ដាន​នៃ​ខ្លួន​ ​ឬ​ ​ក្នុង​បរិស័ទ​នៃ​ខ្លួន​ក្ដី​ ​ក្នុង​សន្ដាន​នៃ​បុគ្គល​ដទៃ​ ​ឬ​ក្នុង​បរិស័ទ​នៃ​បុគ្គល​ដទៃ​ក្ដី​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ព្យាយាម​លះបង់​ ​នូវ​មូល​នៃ​វិវាទ​ដ៏​លាមក​នោះ​ឯង​ ​ក្នុង​សន្ដាន​នៃ​ខ្លួន​ ​និង​សន្ដាន​នៃ​បុគ្គល​ដទៃ​ ​ក្នុង​បរិស័ទ​នៃ​ខ្លួន​ ​ឬ​ ​ក្នុង​បរិស័ទ​នៃ​បុគ្គល​ដទៃ​នោះ​ចេញ​ ​បើ​អ្នក​ទាំងឡាយ​ ​មិនបាន​ពិចារណា​ ​ឃើញ​នូវ​មូល​នៃ​វិវាទ​មាន​សភាព​យ៉ាងនេះ​ ​ក្នុង​សន្ដាន​នៃ​ខ្លួន​ ​ឬ​ក្នុង​បរិស័ទ​នៃ​ខ្លួន​ក្ដី​ ​ក្នុង​សន្ដាន​នៃ​បុគ្គល​ដទៃ​ ​ឬ​ក្នុង​បរិស័ទ​នៃ​បុគ្គល​ដទៃ​ក្ដី​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ប្រតិ​បត្ដិ​ ​ដើម្បី​កុំឱ្យ​មូល​នៃ​វិវាទ​ដ៏​លាមក​នោះ​ឯង​ ​ប្រព្រឹត្ដ​ទៅ​ក្នុង​អនាគត​ទៀត​បាន​ ​ក្នុង​សន្ដាន​នៃ​ខ្លួន​និង​សន្ដាន​នៃ​បុគ្គល​ដទៃ​ ​ក្នុង​បរិស័ទ​នៃ​ខ្លួន​និង​បរិស័ទ​នៃ​បុគ្គល​ដទៃ​នោះ​។​ ​ការ​លះបង់​នូវ​មូល​នៃ​វិវាទ​ដ៏​លាមក​នោះ​ ​រមែង​មាន​ដោយ​ប្រការ​យ៉ាងនេះ​ ​ការ​
ថយ | ទំព័រទី ៣៦៨ | បន្ទាប់