ដែល​ ​មិន​ឱ្យ​មូល​នៃ​វិវាទ​ដ៏​លាមក​នោះ​ប្រព្រឹត្ដ​ទៅ​ក្នុង​អនាគត​ទៀត​ ​រមែង​មាន​ដោយ​ប្រការ​យ៉ាងនេះ​។​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​ភិក្ខុ​ជា​អ្នក​លុបគុណ​គេ​ ​ជា​អ្នកលើ​ក​ខ្លួន​ ​(​ប្រណាំង​វាសនា​)​។​ ​បេ​។​ ​ជា​អ្នក​ច្រណែន​ ​ជា​អ្នក​កំណាញ់​ ​ជា​អ្នក​អួតអាង​ ​លាក់ពុត​ ​ជា​អ្នកមាន​សេចក្ដីប្រាថ្នា​លាមក​ ​មាន​ទិដ្ឋិ​អាក្រក់​ ​ជា​អ្នក​ប្រកាន់​តាម​សេចក្ដីយល់​របស់​ខ្លួន​ ​ទាំង​ប្រកាន់​មាំ​ ​លះបង់​បាន​ដោយ​កម្រ​ ​ភិក្ខុ​ណា​ជា​អ្នក​ប្រកាន់​តាម​សេចក្ដីយល់​របស់​ខ្លួន​ ​ទាំង​ប្រកាន់​មាំ​ ​លះបង់​បាន​ដោយ​កម្រ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​មិន​គោរព​ ​មិន​ឱនលំទោន​ ​ក្នុង​ព្រះ​សាស្ដា​ផង​ ​មិន​គោរព​ ​មិន​ឱនលំទោន​ ​ក្នុង​ព្រះធម៌​ផង​ ​មិន​គោរព​ ​មិន​ឱនលំទោន​ ​ក្នុង​ព្រះសង្ឃ​ផង​ ​មិន​ធ្វើ​ឱ្យ​បរិបូណ៌​ក្នុង​សិក្ខា​ផង​។​ ​ភិក្ខុ​ណា​មិន​គោរព​ ​មិន​ឱនលំទោន​ ​ក្នុង​ព្រះ​សាស្ដា​ផង​ ​ក្នុង​ព្រះធម៌​ផង​។​ ​បេ​។​ ​ក្នុង​ព្រះសង្ឃ​ផង​។​បេ​។​ ​មិន​ធ្វើ​ឱ្យ​បរិបូណ៌​ក្នុង​សិក្ខា​ផង​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​ញ៉ាំង​វិវាទ​ឱ្យ​កើតឡើង​ ​ក្នុង​សង្ឃ​។​ ​វិវាទ​ណា​ ​ប្រព្រឹត្ដ​ទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្ដី​មិន​ចម្រើន​ដល់​ជន​ច្រើន​ ​ដើម្បី​ ​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដីទុក្ខ​ ​ដល់​ទេវតា​និង​មនុស្ស​ទាំងឡាយ​។​ ​បើ​អ្នក​ទាំងឡាយ​ ​ពិចារណា​ឃើញ​ ​នូវ​មូល​នៃ​វិវាទ​មាន​សភាព​យ៉ាងនេះ​ ​ក្នុង​សន្ដាន​នៃ​ខ្លួន​ ​ឬ​ក្នុង​បរិស័ទ​នៃ​ខ្លួន​ក្ដី​ ​ក្នុង​សន្ដាន​នៃ​បុគ្គល​ដទៃ​
ថយ | ទំព័រទី ៣៦៩ | បន្ទាប់