ឬ​ក្នុង​បរិស័ទ​នៃ​បុគ្គល​ដទៃ​ក្ដី​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ព្យាយាម​លះបង់​នូវ​មូល​នៃ​វិវាទ​ដ៏​លាមក​នោះ​ឯង​ ​ក្នុង​សន្ដាន​នៃ​ខ្លួន​និង​សន្ដាន​នៃ​បុគ្គល​ដទៃ​ ​ក្នុង​បរិស័ទ​នៃ​ខ្លួន​និង​បរិស័ទ​នៃ​បុគ្គល​ដទៃ​នោះ​ចេញ​ ​បើ​អ្នក​ទាំងឡាយ​មិនបាន​ ​ពិចារណា​ឃើញ​នូវ​មូល​នៃ​វិវាទ​មាន​សភាព​យ៉ាងនេះ​ ​ក្នុង​សន្ដាន​នៃ​ខ្លួន​ ​ឬ​ក្នុង​បរិស័ទ​នៃ​ខ្លួន​ក្ដី​ ​ក្នុង​សន្ដាន​នៃ​បុគ្គល​ដទៃ​ ​ឬ​ក្នុង​បរិស័ទ​នៃ​បុគ្គល​ដទៃ​ក្ដី​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ប្រតិ​បត្ដិ​ ​ដើម្បី​កុំឱ្យ​មូល​នៃ​វិវាទ​ដ៏​លាមក​នោះ​ឯង​ ​ប្រព្រឹត្ដ​ទៅ​ក្នុង​អនាគត​ទៀត​បាន​ ​ក្នុង​សន្ដាន​នៃ​ខ្លួន​និង​សន្ដាន​នៃ​បុគ្គល​ដទៃ​ ​ក្នុង​បរិស័ទ​នៃ​ខ្លួន​និង​បរិស័ទ​នៃ​បុគ្គល​ដទៃ​នោះ​។​ ​ការ​លះបង់​នូវ​មូល​នៃ​វិវាទ​ដ៏​លាមក​នុ៎ះ​ ​រមែង​មាន​ដោយ​ប្រការ​យ៉ាងនេះ​ ​ការដែល​មិន​ ​ឱ្យ​មូល​នៃ​វិវាទ​ដ៏​លាមក​នុ៎ះ​ ​ប្រព្រឹត្ដ​ទៅ​ក្នុង​អនាគត​ទៀត​បាន​ ​រមែង​បាន​ដោយ​ប្រការ​យ៉ាងនេះ​។​ ​នេះ​ ​ជា​មូល​នៃ​វិវាទ៦​។​
 [​៨៥៥​]​ ​មូល​នៃ​អនុវាទ៦​ ​ក្នុង​មាតិកា​ទាំងនោះ​ ​ដូចម្ដេច​ខ្លះ​។​ ​(​មូល​នៃ​អនុវាទ៦​ ​គឺ​)​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ក្រោធ​ ​ចង​នូវ​សេចក្ដី​ក្រោធ​ទុក​ ​ភិក្ខុ​ណា​ជា​អ្នក​ក្រោធ​ ​ចង​នូវ​សេចក្ដី​ក្រោធ​ទុក​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​មិន​គោរព​ ​មិន​ឱនលំទោន​ ​ក្នុង​ព្រះ​សាស្ដា​ផង​ ​មិន​គោរព​ ​មិន​ឱនលំទោន​ ​ក្នុង​ព្រះធម៌​ផង​ ​មិន​គោរព​ ​មិន​ឱនលំទោន​ ​ក្នុង​ព្រះសង្ឃ​ផង​ ​មិន​ធ្វើ​ឱ្យ​បរិបូណ៌​ក្នុង​សិក្ខា​ផង​។​ ​ភិក្ខុ​ណា​ ​
ថយ | ទំព័រទី ៣៧០ | បន្ទាប់