[​៤០​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ចំពោះ​ភិក្ខុ​ដែល​ ​(​ធ្វើ​ឯង​)​ ​ឬ​ប្រើ​ឱ្យ​គេ​ធ្វើ​នូវ​សន្ថ័ត​ថ្មី​ ​មិន​លាយ​រោមចៀម​ ​ស​ ​មួយ​ជញ្ជីង​ ​រោមចៀម​ក្រហម​មួយ​ជញ្ជីង​ ​(​១ភាគ​)​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ដោយ​រោមចៀម​មាន​ពណ៌ខ្មៅ​សុទ្ធ​ ​យ៉ាងនោះ​ដែរ​ ​តែ​លាយ​ដោយ​រោម​ចៀម​សបន្ដិ​ចត្រង់​ជាយ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦យ៉ាង​។​បេ​។​ ​
 [​៤១​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ចំពោះ​ភិក្ខុ​ដែល​ឱ្យ​គេ​ធ្វើ​នូវ​សន្ថ័ត​រាល់​ឆ្នាំ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ភិក្ខុ​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុ​ច្រើន​រូប​ឱ្យ​គេ​ធ្វើ្វសន្ថ័​ត​រាល់​ៗ​ឆ្នាំ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦យ៉ាង​។​បេ​។​ ​
ថយ | ទំព័រទី ៣៨ | បន្ទាប់