[​៤២​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ចំពោះ​ភិក្ខុ​ដែល​ឱ្យ​គេ​ធ្វើ​សន្ថ័ត​សម្រាប់​ទ្រាប់អង្គុយ​ថ្មី​ ​មិន​លាយ​សន្ថ័ត​ចាស់​ ​មួយ​ចំអាម​ព្រះ​សុគត​ដោយ​ជុំវិញ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ភិក្ខុ​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុ​ច្រើន​រូប​លះ​ចោល​សន្ថ័ត​ ​ហើយ​សមាទាន​នូវ​អា​រញ្ញិ​កង្គ​ធុតង្គ​ ​បិណ្ឌ​បា​តិ​កង្គ​ធុតង្គ​ ​បំសុ​កូ​លិ​កង្គ​ធុតង្គ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦យ៉ាង​។​បេ​។​ ​
 [​៤៣​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ចំពោះ​ភិក្ខុ​ដែល​ទទួល​រោមចៀម​ ​នាំ​ឱ្យ​កន្លង​ហួស៣យោជន៍​ទៅ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ភិក្ខុ​មួយ​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុ​មួយ​រូប​ទទួល​រោមចៀម​ ​(​រួច​នាំទៅ​)​ ​ឱ្យ​កន្លង​ហួស៣យោជន៍​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ពីរ​យ៉ាង​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​មិន​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ១​ ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា១​។​បេ​។​ ​
ថយ | ទំព័រទី ៣៩ | បន្ទាប់