សមុដ្ឋាន​ ​ដែល​តាំង​ឡើង​អំពី​កាយវាចា​ ​និង​ចិត្ដ​ ​ព្រះ​មាន​ព្រះ​ ​ភាគ​ ​ទ្រង់​ឃើញ​នូវ​ធម៌​គ្មាន​ទីបំផុត​ ​មានព្រះហឫទ័យ​ជា​ប្រយោជន៍​ដល់​សត្វលោក​ ​ទ្រង់​ឃើញ​នូវ​វិវេក​ធម៌​ ​បាន​សម្ដែង​ហើយ​ថា​ ​អាបត្ដិ​ ​ដែ​លតាំ​ឡើង​អំពី​កាយវាចា​ ​និង​ចិត្ដ​នោះ​ ​មាន៦​។​ ​បពិត្រ​លោកអ្នក​ឈ្លាស​ក្នុង​វិភង្គ​ ​ខ្ញុំ​ប្រាប់​នូវ​សមុដ្ឋាន​ដែល​តាំង​ឡើង​អំពី​កាយវាចា​ ​និង​ចិត្ដ​នោះ​ ​ដល់​លោក​។​ ​

​ចប់​ ​អាបត្ដិ​សមុដ្ឋាន​គាថា​ ​ជាគម្រប់៣​។​


 [​៨៧៤​]​ ​សួរ​ថា​ ​ភិក្ខុ​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​សីលវិបត្ដិ​ជា​បច្ច័យ​។​ ​(​ឆ្លើយ​ថា​)​ ​ត្រូវ​អាបត្ដិ៤​ ​ព្រោះ​សីលវិបត្ដិ​ជា​បច្ច័យ​ ​គឺ​ ​ភិក្ខុនី​ដឹង​ថា​ ​(​ភិក្ខុនី​ផងគ្នា​)​ ​ត្រូវ​អាបត្ដិ​បារាជិក​ហើយ​ ​បិទបាំង​ទុក​ ​ត្រូវ​អាបត្ដិ​បារាជិក​។​ ​ភិក្ខុនី​មាន​សេចក្ដីសង្ស័យ​ ​ហើយ​បិទបាំង​ទុក​ ​ត្រូវ​អាបត្ដិ​ ​ថុល្លច្ច័យ​។​ ​ភិក្ខុ​បិទបាំង​អាបត្ដិ​សង្ឃាទិសេស​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​ភិក្ខុ​បិទបាំង​អាបត្ដិ​អាក្រក់​របស់​ខ្លួន​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ៤នេះ​ ​ព្រោះ​សីលវិបត្ដិ​ជា​បច្ច័យ​។​ ​បណ្ដា​វិ​បត្ដិ៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​បេ​។​ ​បណ្ដា​សមថៈ៧​ ​រម្ងាប់​ដោយ
ថយ | ទំព័រទី ៣៩៦ | បន្ទាប់