សមថៈ​ប៉ុន្មាន​។​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់បញ្ចូល​ក្នុង​ ​វិ​បត្ដិ២​ ​គឺ​ ​សីលវិបត្ដិ​ក៏​មាន​ ​អាចារ​វិ​បត្ដិ​ក៏​មាន​។​ ​បណ្ដា​កង​នៃ​អាបត្ដិ៧​ ​លោកសង្គ្រោះ​ ​ដោយ​កង​នៃ​អាបត្ដិ៤​ ​គឺ​ ​កង​នៃ​អាបត្ដិ​បារាជិក​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ថុល្លច្ច័យ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​បាចិត្ដិយៈ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ទុក្កដ​ក៏​មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​ ​តាំង​ឡើង​អំពី​កាយវាចា​និង​ចិត្ដ​។​ ​បណ្ដា​អធិករណ៍​ទាំង​ ​៤​ ​ចាត់ជា​អា​បត្ដា​ធិ​ករណ៍​។​ ​បណ្ដា​សមថៈ៧​ ​រម្ងាប់​ដោយ​សមថៈ៣​ ​គឺ​ ​ដោ​យស​ម្មុ​ខា​វិន័យ​និង​បដិញ្ញាត​ក​រណៈ​ក៏​មាន​ ​ដោ​យស​ម្មុ​ខា​វិន័យ​និង​ ​តិណ​វត្ថា​រកៈ​ក៏​មាន​។​ ​
 [​៨៧៥​]​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​អាចារ​វិ​បត្ដិ​ជា​បច្ច័យ​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ១​ ​ព្រោះ​អាចារ​វិ​បត្ដិ​ជា​បច្ច័យ​គឺ​ ​ភិក្ខុ​បិទបាំង​អាចារ​វិ​បត្ដិ​ ​(​របស់​ភិក្ខុ​ផងគ្នា​)​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ១​ ​នេះ​ ​ព្រោះ​អាចារ​វិ​បត្ដិ​ជា​បច្ច័យ​។​ ​បណ្ដា​វិ​បត្ដិ​ទាំង​ ​៤​ ​អាបត្ដិ​នោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ ​ប៉ុន្មាន​។​ ​បេ​។​ ​បណ្ដា​សមថៈ៧​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​បណ្ដា​វិ​បត្ដិ​ទាំង​ ​៤​ ​អាបត្ដិ​នោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ ​១​
ថយ | ទំព័រទី ៣៩៧ | បន្ទាប់