គឺ​ ​អាចារ​វិ​បត្ដិ​។​ ​បណ្ដា​កង​នៃ​អាបត្ដិ៧​ ​លោ​កង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​ ​១​ ​គឺ​ ​កង​នៃ​អាបត្ដិ​ទុក្កដ​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយវាចា​និង​ចិត្ដ​។​ ​បណ្ដា​អធិករណ៍៤​ ​ចាត់ជា​អា​បត្ដា​ធិ​ករណ៍​។​ ​បណ្ដា​សមថៈ៧​ ​រម្ងាប់​ដោយ​សមថៈ៣គឺ​ ​ដោ​យស​ម្មុ​ខា​វិន័យ​និង​បដិញ្ញាត​ករណ៍​ក៏​មាន​ ​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ក៏​មាន​។​ ​
 [​៨៧៦​]​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​ទិដ្ឋិ​វិ​បត្ដិ​ជា​បច្ច័យ​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ ​២​ ​ព្រោះ​ទិដ្ឋិ​វិ​បត្ដិ​ជា​បច្ច័យ​ ​គឺ​ ​កាល​ភិក្ខុ​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ចប់​ ​ជាគម្រប់៣ដង​ហើយ​ ​ភិក្ខុ​មិនព្រម​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ ​កាល​បើ​ចប់​ញ​ត្ដិ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​កាលបើ​ចប់​កម្មវាចា២លើក​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ទាំងឡាយ​ ​លុះ​ចប់​កម្មវាចា​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ២នេះ​ ​ព្រោះ​ទិដ្ឋិ​វិ​បត្ដិ​ជា​បច្ច័យ​។​ ​បណ្ដា​វិ​បត្ដិ៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​បេ​។​
ថយ | ទំព័រទី ៣៩៨ | បន្ទាប់