តែ​មិន​លះបង់​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​ ​ភិក្ខុ​មាន​ទិដ្ឋិ​អាក្រក់​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ជាគម្រប់​ ​៣ដង​ចប់ហើយ​ ​នៅតែ​មិន​ ​លះបង់​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​ភិក្ខុ​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ៥នេះ​ ​ព្រោះ​កិ​ច្ចា​ធិ​ករណ៍​ជា​បច្ច័យ​។​ ​បណ្ដា​វិ​បត្ដិ៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​បេ​។​ ​បណ្ដា​សមថៈ៧​ ​រម្ងាប់​ដោយ​សមថៈ​ ​ប៉ុន្មាន​។​ ​បណ្ដា​វិ​បត្ដិ៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ ​២​ ​គឺ​ ​សីលវិបត្ដិ​ក៏​មាន​ ​អាចារ​វិ​បត្ដិ​ក៏​មាន​។​ ​បណ្ដា​កង​នៃ​អាបត្ដិ៧​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​ ​៥​ ​គឺ​ ​កង​នៃ​អាបត្ដិ​បារាជិក​ក៏​មាន​ ​កង​ ​នៃ​អាបត្ដិ​សង្ឃាទិសេស​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ថុល្លច្ច័យ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​បាចិត្ដិយៈ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ទុក្កដ​ក៏​មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​ ​តាំង​ឡើង​អំពី​កាយវាចា​ចិត្ដ​។​ ​បណ្ដា​អធិករណ៍៤​ ​ចាត់ជា​អា​បត្ដា​ធិ​ករណ៍​។​ ​បណ្ដា​ ​សមថៈ៧​ ​រម្ងាប់​ដោយ​សមថៈ​ ​៣​ ​គឺ​ ​ដោ​យស​ម្មុ​ខា​វិន័យ​និង​បដិញ្ញាត​ក​រណៈ​ក៏​មាន​ ​ដោ​យស​ម្មុ​ខា​វិន័យ​និង​តិណ​វត្ថា​រកៈ​ក៏​មាន​។​
ថយ | ទំព័រទី ៤០៦ | បន្ទាប់