[​៨៨២​]​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​អាបត្ដិ​ទាំងឡាយ​ដ៏​សេស​ ​ក្រៅអំពី​អាបត្ដិ​ ​៧​ ​និង​កង​នៃ​អាបត្ដិ​ទាំង​ ​៧​ ​(​នោះ​)​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​កង​នៃ​អាបត្ដិ៧​ ​លោកសង្គ្រោះ​ ​ដោយ​កង​នៃ​អាបត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​បណ្ដា​អធិករណ៍៤​ ​ចាត់ជា​អធិករណ៍​ណា​។​ ​បណ្ដា​សមថៈ៧​ ​រម្ងាប់​ ​ដោយ​សមថៈ​ប៉ុន្មាន​។​ ​បណ្ដា​វិ​បត្ដិ៤​ ​អាបត្ដិ​ទាំងឡាយ​ដ៏​សេស​ ​ក្រៅអំពី​អាបត្ដិ​ ​៧​ ​និង​កង​នៃ​អាបត្ដិ​ ​៧​ ​(​នោះ​)​ ​មិនរាប់​បញ្ចូល​ក្នុង​វិ​បត្ដិ​ណា​ ​មួយ​ឡើយ​។​ ​បណ្ដា​កង​នៃ​អាបត្ដិ៧​ ​លោក​មិន​សង្គ្រោះ​ ​ដោយ​កង​នៃ​ ​អាបត្ដិ​ណាមួយ​ឡើយ​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ៦​ ​មិនបាន​តាំង​ ​ឡើង​ ​ដោយ​សមុដ្ឋាន​ណាមួយ​ឡើយ​។​ ​បណ្ដា​អធិករណ៍៤​ ​មិន​ ​បាន​ចាត់ជា​អធិករណ៍​ណាមួយ​ឡើយ​។​ ​បណ្ដា​សមថៈ៧​ ​មិនបាន​ ​រម្ងាប់​ដោយ​សមថៈ​ណាមួយ​ឡើយ​។​ ​សេចក្ដី​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះ​ហេតុ​អាបត្ដិ​ដទៃ​ ​ក្រៅអំពី​អាបត្ដិ៧នោះ​ ​ក៏​ឥតមាន​ឡើយ​។​ ​

​ចប់​ ​អធិករណ​ប្ប​ច្ច​យ​វារៈ​ ​ជាគម្រប់​ ​៥​។​
​ចប់​អនន្ដរ​បេយ្យាល​តែ​ប៉ុណ្ណេះ​។​

ថយ | ទំព័រទី ៤០៧ | បន្ទាប់