ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​អនន្ដរ​បេយ្យាល​នោះ​ ​ដូច្នេះ​


​[​៨៨៣​]​ ​និយាយ​អំពី​ក​តិ​បុច្ឆា​វារៈ១​ ​សមុដ្ឋាន​វារៈ១​ ​ក​តា​បត្ដិ​វារៈ១​ ​សមុដ្ឋាន​វារៈ​ដូចគ្នា១​ ​អាបត្ដិ​សមុដ្ឋាន​វារៈ១​ ​វិ​បត្ដិ​វារៈ១​ ​អធិករណ​វារៈ១​។​

 ​[​៨៨៤​]​ ​សួរ​ថា​ ​អ្វី​ជា​ប្រធាន​នៃ​វិវាទាធិករណ៍​ ​វិវាទាធិករណ៍​នោះ​ ​មាន​ឋាន​ប៉ុន្មាន​ ​មាន​វត្ថុ​ប៉ុន្មាន​ ​មាន​ភូមិ​ប៉ុន្មាន​ ​មានហេតុ​ប៉ុន្មាន​ ​មាន​មូល​ប៉ុន្មាន​ ​ភិក្ខុ​ជជែកគ្នា​ដោយ​អាការ​ប៉ុន្មាន​ ​វិវាទាធិករណ៍​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​អ្វី​ជា​ប្រធាន​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​អនុ​វា​ទា​ធិ​ករណ៍​នោះ​ ​មាន​ឋាន​ប៉ុន្មាន​ ​មាន​វត្ថុ​ប៉ុន្មាន​ ​មាន​ភូមិ​ប៉ុន្មាន​ ​មានហេតុ​ប៉ុន្មាន​ ​មាន​មូល​ប៉ុន្មាន​ ​ភិក្ខុ​ចោទប្រកាន់​គ្នា​ដោយ​អាការ​ប៉ុន្មាន​ ​អនុ​វា​ទា​ធិ​ករណ៍​រម្ងាប់​ ​ដោយ​សមថៈ​ប៉ុន្មាន​។​ ​អ្វី​ជា​ប្រធាន​នៃ​អា​បត្ដា​ធិ​ករណ៍​ ​អា​បត្ដា​ធិ​ករណ៍​នោះ​ ​មាន​ឋាន​ប៉ុន្មាន​ ​មាន​វត្ថុ​ប៉ុន្មាន​ ​មាន​ភូមិ​ប៉ុន្មាន​ ​មានហេតុ​ប៉ុន្មាន​ ​មាន​មូល​ប៉ុន្មាន​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ដោយ​អាការ​ប៉ុន្មាន​ ​អា​បត្ដា​ធិ​ករណ៍​
ថយ | ទំព័រទី ៤០៨ | បន្ទាប់