[​៩៩​]​ ​ភិក្ខុ​ ​ឆាន់​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ ​ក្នុង​ពេល​មិន​គួរ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគររាជ​គ្រឹះ​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​សត្ដ​រស​វគ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​សត្ដ​រស​វគ្គិ​យ​ភិក្ខុ​ឆាន់​ភោជន​ ​ក្នុង​ពេល​មិន​គួរ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​ ​នៃ​អា​បត្ដ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​(​ដូច​ក្នុង​ឯ​ឡក​លោម​សិក្ខា​)​។​បេ​។​
 ​[​១០០​]​ ​ភិក្ខុ​ឆាន់​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ ​ដែល​ខ្លួន​សន្សំទុក​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញត្តិ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ព្រះ​វេល​ដ្ឋ​សីសៈ​មាន​អាយុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ព្រះ​វេល​ដ្ឋ​សីសៈ​មាន​អាយុ​ ​ឆាន់​ភោជន​ដែល​ខ្លួន​សន្សំទុក​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​(​ដូច​ក្នុង​ឯ​ឡក​លោម​សិក្ខាបទ​)​។​បេ​។​
ថយ | ទំព័រទី ៦៨ | បន្ទាប់