[​១០១​]​ ​ភិក្ខុ​សូម​បណីតភោជន​(​១​)​ ​ចំពោះខ្លួន​ឯង​ហើយ​ឆាន់​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​សូម​បណីតភោជន​ ​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន​ហើយ​ឆាន់​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៤​។​បេ​។​ ​
 [​១០២​]​ ​ភិក្ខុ​ឆាន់​អាហារ​ដែល​សម្រាប់​ឆាន់​តាម​ទ្វារ​មាត់​ ​ដែលគេ​មិនបាន​ប្រគេន​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​វេសាលី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ភិក្ខុ​មួយ​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុ​មួយ​រូប​ ​ឆាន់​អាហារ​សម្រាប់​ឆាន់​តាម​ទ្វារ​មាត់​ ​ដែលគេ​មិនបាន​ប្រគេន​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​២​ ​(​ដូច​ក្នុង​ឯ​ឡក​លោម​សិក្ខាបទ​)​។​ ​បេ​។​ ​

​ចប់​ ​ភោជន​វគ្គ​ ​ទី៤​។​


​(​១​)​ ​បណិ​ត​ភោជន​នោះ​ ​បាន​ដល់​ ​វត្ថុ​ឧត្ដម៩យ៉ាង​គឹ​ ​ទឹកដោះ​រាវ​ ​ទឹកដោះខាប់​ ​ប្រេង​ ​ទឹកឃ្មុំ​ ​ទឹកអំពៅ​ ​ត្រី​ ​សាច់​ ​ទឹកដោះស្រស់​ ​ទឹកដោះជូរ​។​
ថយ | ទំព័រទី ៦៩ | បន្ទាប់