បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​(​ដូច​ក្នុង​កឋិន​សិក្ខាបទ​)​។​ ​បេ​។​ ​
 [​១៥១​]​ ​ភិក្ខុ​រើស​រតនវត្ថុ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ភិក្ខុ​មួយ​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុ​មួយ​រូប​បាន​រើស​រតនវត្ថុ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ២​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦​។​ ​បេ​។​ ​
 [​១៥២​]​ ​ភិក្ខុ​មិនបាន​លា​ភិក្ខុ​ផងគ្នា​ដែល​មាននៅ​ ​ហើយ​ចូល​ទៅ​ ​កាន់​ស្រុកក្នុង​វេលាវិកាល​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិនបាន​លា​ភិក្ខុ​ផងគ្នា​ដែល​មាននៅ​ ​ហើយ​ចូល​ទៅកាន់​ស្រុក​ ​ក្នុង​វេលាវិកាល​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ៣​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​(​ដូច​ក្នុង​កឋិន​សិក្ខាបទ​)​។​បេ​។​
ថយ | ទំព័រទី ៩៣ | បន្ទាប់