អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​តិះដៀល​នូវ​បទ​ ​(​ទាំងនោះ​)​ ​ណាមួយ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​សិក្ខាបទ​នុ៎ះ​ ​តថាគត​ហៅថា​ ​ទុព្ភាសិត​។​
​[​១២៧​]​ ​សិក្ខាបទ​ណា​ ​ដែល​តថាគត​ហៅថា​ ​សេ​ក្ខិយៈ​ ​ចូរ​អ្នក​ប្រុង​ស្តាប់​សិក្ខាបទ​នោះ​ ​ដូច​សំដែង​តទៅ​នេះ​។​ ​ការប្រព្រឹត្ត​ជាដើម​អាទិ​នុ៎ះ​ក្តី​ ​សេចក្តី​សង្រួម​ប្រយ័ត្ន​មុខមាត់​ក្តី​ ​រមែង​ជា​របស់​បុគ្គល​ ​ដែល​សិក្សា​ហើយ​ ​ដែល​កំពុង​សិក្សា​ ​កំពុង​ប្រព្រឹត្ត​តាមលំអាន​ផ្លូវត្រង់​ ​តែ​ការសិក្សា​ប្រាកដ​ដូច្នោះ​ ​មិន​មាន​ ​ព្រោះហេតុនោះ​ ​សិក្ខាបទ​នុ៎ះ​ ​តថាគត​ហៅថា​ ​សេ​ក្ខិយៈ​។​ ​ភិក្ខុ​ដែល​បិទបាំង​ ​(​មូលា​បត្តិ​)​ ​ទុក​ ​នឹង​ត្រឡប់​ត្រូវអាបត្តិ​ថ្មីទៀត​ ​ភិក្ខុ​ដែល​បើក​ ​(​ប្រាប់​មូលា​បត្តិ​)​ ​នឹង​មិន​ត្រូវអាបត្តិ​ថ្មីទៀត​ឡើយ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​គួរបើ​ក​នូវ​មូលា​បត្តិ​ ​ដែល​ខ្លួន​បិទបាំង​ទុក​ ​ធ្វើ​យ៉ាងនេះ​ ​ទើបបាន​មិន​ត្រូវអាបត្តិ​ថ្មី​នោះ​ទៀត​។​ ​ព្រៃ​ជា​ដំណើរ​របស់​ពួក​ម្រឹគ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់