វិវាទាធិករណ៍​ ​មាន​ភេទ​ករ​វត្ថុ​ទាំង១៨​ ​ជាស​មុ​ដ្ឋាន​ ​អនុ​វា​ទា​ធិ​ករណ៍​ ​មាន​វិបត្តិ​ទាំង៤ជាស​មុ​ដ្ឋាន​ ​អាប​ត្តា​ធិ​ករណ៍​ ​មាន​កង​នៃ​អាបត្តិ​ទាំង៧​ ​ជាស​មុ​ដ្ឋាន​ ​កិ​ច្ចា​ធិ​ករណ៍​ ​មានកម្ម​ទាំង៤​ ​ជាស​មុ​ដ្ឋាន​។​ ​អធិករណ៍៤យ៉ាង​ ​មាន​សមុដ្ឋាន​ ​៣៣​ ​(​ដូច​រាប់​មក​)​ ​នេះឯង​។​
 [​១៣៣​]​ ​សួរ​ថា​ ​វិវាទាធិករណ៍​ ​ជា​អាបត្តិ​ ​ឬ​ជា​អនាបត្តិ​។​ ​ឆ្លើយ​ថា​ ​វិវាទាធិករណ៍​ ​មិនមែន​ជា​អាបត្តិ​ទេ​។​ ​ចុះ​ភិក្ខុ​ត្រូវអាបត្តិ​ព្រោះ​បច្ច័យ​នៃ​វិវាទាធិករណ៍​ ​មាន​ដែរ​ឬទេ​។​ ​អើ​ ​ភិក្ខុ​ត្រូវអាបត្តិ​ ​ព្រោះ​បច្ច័យ​នៃ​វិវាទាធិករណ៍​ ​ក៏មានដែរ​។​ ​ចុះ​ភិក្ខុ​ត្រូវអាបត្តិ​ប៉ុន្មាន​ ​ព្រោះ​បច្ច័យ​នៃ​វិវាទាធិករណ៍​។​ ​ភិក្ខុ​ត្រូវអាបត្តិ២យ៉ាង​ ​ព្រោះ​បច្ច័យ​នៃ​វិវាទាធិករណ៍​ ​(​គឺ​ភិក្ខុ​)​ ​ជេរប្រទេច​ឧបសម្បន្ន​ ​ត្រូវអាបត្តិ​បាចិត្តិយៈ១​ ​ជេរប្រទេច​អនុបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ១​។​ ​ភិក្ខុ​ត្រូវអាបត្តិ២យ៉ាងនេះ​ ​ព្រោះ​បច្ច័យ​នៃ​វិវាទាធិករណ៍​។​ ​បណ្តា​វិបត្តិ៤យ៉ាង​ ​អាបត្តិ​ទាំងនោះ​ ​រួម​ចូល​នឹង​វិបត្តិ​ប៉ុន្មាន​ ​បណ្តា​អធិករណ៍៤យ៉ាង​ ​(​អាបត្តិ​ទាំងនោះ​)​ ​ចាត់ជា​អធិករណ៍​ណា​ ​បណ្តា​កង​នៃ​អាបត្តិ​ទាំង៧​ ​(​អាបត្តិ​ទាំងនោះ​)​ ​លោកសង្គ្រោះ​ ​ដោយ​កង​នៃ​អាបត្តិ​
ថយ | ទំព័រទី ១៤៧ | បន្ទាប់