​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​នប្ប​ដិ​ប្ប​ស្សម្ភ​នវ​គ្គ​ ​ទី២​ ​នោះ​ដូច្នេះ​


​[​២៥២​]​ ​និយាយ​អំពី​ភិក្ខុ​ត្រូវអាបត្តិ១​ ​សង្ឃ​ធ្វើ​កម្ម​ភិក្ខុ​នោះ​ចំពោះ​អាបត្តិ​ណា១​ ​ភិក្ខុ​ពោល​តិះដៀល​ព្រះពុទ្ធ​ជាដើម១​ ​មិន​ខ្មាសបាប១​ ​ចូល​ទៅកាន់​សង្គ្រាម១​ ​និយាយ​ពាក្យ​ប្រកបដោយ​លោភៈ​ជាដើម១​ ​អួតអាង​សរសើរ​លើក​បុគ្គល​ដទៃ១​ ​ពោល​ពាក្យ​សង្កត់សង្កិន១​ ​អានិសង្ស​នៃ​ការ​រៀន​វិន័យ១​។​

 [​២៥៣​]​ ​ព្រះ​ឧបាលិ​ក្រាល​បង្គំ​ទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​ដែល​មិន​ត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​មិន​ត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​មិន​ស្គាល់​អាបត្តិ១​ ​មិន​ស្គាល់​សមុដ្ឋាន​នៃ​អាបត្តិ១​ ​មិន​ស្គាល់​ប្រយោគ​នៃ​អាបត្តិ១​ ​មិន​ស្គាល់​ការ​រម្ងាប់​អាបត្តិ១​ ​មិន​ឈ្លាស​ក្នុង​ការវិនិច្ឆ័យ​អាបត្តិ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​មិន​ត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ទើប​ ​ត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​បាន​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ស្គាល់​អាបត្តិ១​ ​ស្គាល់​សមុដ្ឋាន​នៃ​អាបត្តិ១​ ​ស្គាល់​ប្រយោគ​របស់​អាបត្តិ១​ ​
ថយ | ទំព័រទី ២៦៩ | បន្ទាប់